
ការរៀបចំការប្រកួតកីឡាប្រណាំងទោចក្រយានជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២១
ដែលធ្វើឡើងនៅក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា.
ការប្រកួតកីឡាប្រណាំងទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២១ រៀបចំដោយសហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាបក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រកួតនេះបែងចែកជា ២វិញ្ញាសារ មានដូចជា ប្រភេទកង់គួក និង ប្រភេទកង់ភ្នំ។
ការទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធដែលស្ថិតនៅក្នុងអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សំរាប់ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ទីស្នាក់ការរបស់សហព័ន្ធ ឬតាមរយៈទូរស័ព្ទលេខ៖ ០៨៩ ៦២៣ ០៨០, ០៧០ ៩៩៩ ០៨១, ០១១ ៧៩៨ ៩៩១
បញ្ជាក់៖ សហព័ន្ធផ្តល់ជូននូវមធ្យោបាយធ្វើដំណើរ ការដឹកជញ្ជូនកង់ (ទៅនិងមក) និងអាហារពេលថ្ងៃត្រង់ (ថ្ងៃប្រកួត)
កាលបរិចេ្ឆទ៖ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
ទីតាំង៖ ក្រុងសៀមរាប

Get best discount with Wonderpass Partner
Discount 50%
Discount 20%
Discount 10%
Discount 10%
Discount 15%
Discount 20%